មហិទ្ធិរឹទ្ធដាវ​ទិព្វឈូសេន​ ០៩

facebookvid{2091203277828421}
pl[មហិទ្ធិរឹទ្ធដាវ​ទិព្វឈូសេន]

បវរកញ្ញា​បារាំង Iris Mittenaere ក្លាយជា​ម្ចាស់​មកុដ​បវរកញ្ញា​ចក្រ​វា​ឡ​



​និស្សិត​ទន្តពេទ្យ​បារាំង Iris Mittenaere បាន​យកឈ្នះ​បវរកញ្ញា​១២​រូប​ផ្សេង​ដើម្បី​គ្រង​ដំណែង​ជើងឯក​បវរកញ្ញា​ចក្រ​វា​ឡ (Miss Universe) នា​ការប្រកួត​នៅក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃ​ចន្ទ ទី​៣០ ខែមករា នេះ​។​

Iris Matternaere អាយុ​២៣​ឆ្នាំ បាន​គ្រង​មកុដ​បវរកញ្ញា​ចក្រ​វា​ទ្ប បន្ត​ពី បវរកញ្ញា​ហ្វីលីពីន Pia Wurtzbach​។ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Mittenaere ដែល​មកពី​ភាគ​ខាងជើង​ប្រទេស​បារាំង បាន​យកឈ្នះ​គូប្រជែង​ចុងក្រោយ​២​រូប គឺ​បវរកញ្ញា​ហៃ​ទី Raquel Pelissier និង​បវរកញ្ញា​កូ​ឡុំ​ប៊ី Andrea Tovar​។​

​បវរកញ្ញា​១០​រូប​ផ្សេងទៀត​ដែល​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នោះ មាន​បវរកញ្ញា​កេ​ន​យ៉ា (Mary Esther Wre) ហ្វីលីពីន (Maxine Medina) ថៃ (Chalita Suansane) កាណាដា (Siera Bearchell) ម៉ិ​ក​ស៊ិ​ក (Kristal Silva) សហរដ្ឋអាមេរិក (Deshauna Barber) ប្រេ​ស៊ី​ល (Raissa Santana) ឥណ្ឌូនេស៊ី (Kezia Warouw) ប៉ា​ណា​ម៉ា (Keity Drennan) និង​ប៉េ​រូ (Valeria Piazza)​។​

​ជាមួយគ្នានេះ បវ​កញ្ញា​មី​យ៉ាន់​ម៉ា Htet Htet Htun ឈ្នះ​ពានរង្វាន់ Best National Costume៕

ថ្មី​ៗ
អត្ថបទ : ថ្មីៗ

តារា​សម្ដែង​ដ៏​ល្បី​របស់​​ថៃ លោក Tou Sedthawut តួ​ឯក​​ក្នុង​រឿង «School Tales» មក​ជួប​​អ្នក​គាំ​ទ្រ​​​នៅ​កម្ពុជា



(ភ្នំពេញ)៖ តារាសម្ដែងដ៏ល្បី របស់​ព្រះរាជាណាចក្រថៃ គឺលោក Tou Sedthawut ( តួ សិត្ថាវុធ) នៅរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានស្កាត់មកជួបអ្នកគាំទ្រ របស់ខ្លួន ដល់ប្រទេសកម្ពុជា ដើម្បីបង្កើនភាពស្និទ្ធស្នាល ក៏ដូចជា​ផ្សព្វផ្សាយរឿងថ្មី​របស់ខ្លួន មានចំណងជើងថា «School Tales ឬនិទាន​រឿង​ខ្មោច» នៅរោងភាពយន្ត Legend សាខា​ទួលគោក។

ក្នុងឱកាសនៃការមកដល់នៅថ្ងៃនេះ គេសង្កេតឃើញមានអ្នកគាំទ្រ របស់ប្រទេសកម្ពុជា ជាច្រើននាក់បានមកចូលរួមអបអរសាទរ ចំពោះវត្តមានរបស់​តារាសម្ដែង លោក Tou Sedthawut យ៉ាងសប្បាយរីករាយ និងពោរពេញដោយភាពកក់ក្ដៅ។ ក្នុងនោះក៏មានការថតរូប​អនុស្សាវរីយ៍ ជាមួយនឹងតារា ក្នុងដួងចិត្តរបស់ពួកគេ ផងដែរ។ ​

ក្នុងជំនួបជា​មួយអ្នក​គាំទ្រ លោក Tou Sedthawut លើក​ថ្លែង​ថា​ លោក​ពិត​ជាមានក្ដីសប្បាយ​រីករាយ យ៉ាងខ្លាំង ​ពេល​បាន​មក​ដល់​ប្រទេស​កម្ពុជា ជាពិសេស​គឺជួបជាមួយអ្នក​គាំទ្រ ដែលពោរពេញ​ដោយស្នាមញញឹម និងផ្ដល់ភាពកក់​ក្ដៅដល់រូបលោក ។ ​នេះ​ជា​លើក​ទី​១​​​ហើយ​ សម្រាប់ការមកកាន់ប្រទេសកម្ពុជា ​​ដើម្បីជួបជាមួយអ្នកគាំទ្រ និងផ្សព្វផ្សាយរឿងថ្មី របស់ខ្លួន។ លោកបន្តថា រូបលោកពិតជាមានកម្លាំងចិត្ត នៅពេលឃើញសន្ទុះ​នៃការគាំទ្ររបស់ខ្លួន នៅក្រៅប្រទេស មានការកើនឡើង គួរឲ្យកត់សម្គាល់ ហើយលោកនឹងខិតខំ​រិះរកអ្វី ដែលថ្មី និងប្លែកសម្រាប់អ្នកគាំទ្រ មិនឲ្យខកបំណងឡើយ។

ដោយឡែក​តំណាងរោងភាពយន្ត Legend បានឲ្យដឹងថា ថ្ងៃនេះ ក្រុមការងារពិតជាសប្បាយរីករាយ ដោយបានឃើញទស្សនិកជន ក៏ដូចជា Fan របស់រោងភាពយន្ត បានមកយ៉ាងច្រើនកុះករ ពេលដឹងថា តារាក្នុងដួងចិត្តរបស់ពួកគេ មកជួបផ្ទាល់នៅទីនេះ។ រោងភាពយន្ត Legend នឹងនៅតែបន្តគាំទ្ររាល់ស្នាដៃភាពយន្តនានា ជាពិសេសគឺភាពយន្តខ្មែរ ដើម្បីលើកកម្ពស់ភាពយន្តរបស់យើង ឲ្យកាន់តែល្អប្រសើរឡើង។

យ៉ាងណាមិញ​ភាពយន្ត រឿង «School Tales ឬនិទាន​រឿង​ខ្មោច» ត្រូវបានរោងភាពយន្តមើលឃើញថា មានសន្ទុះនៃការគាំទ្រច្រើន ទើបសហការគ្នាជាមួយ Sabay MVP អញ្ជើញតួឯកប្រុសក្នុងរឿងនេះ គឺលោក Tou Sedthawut មកជួបអ្នកគាំទ្រ នៅ​កម្ពុជាតែម្ដង៕

Fresh News

James Jirayu នឹង​មកជួប​ប្រិ​យ​មិ​ត្តិ​កម្ពុជា​ជាថ្មី​ជាមួយ​ការប្រគំ​តន្ត្រី​ដ៏​ធំ​មិន​ធ្លាប់មាន​



ភ្នំពេញ: កំពូល​តារា​សម្តែង​ដ៏​ល្បី​នៃ​ប្រទេស​ថៃ​លោក​James Jirayu នឹងធ្វើ​ដំណើរ​មកកាន់​ទឹកដី​នៃ​ប្រទេស​កម្ពុជា​លើក​ទី​ពីរ​ដើម្បី​មកជួប​ជាមួយ​ប្រិយមិត្ត និង​អ្នកគាំទ្រ​របស់ខ្លួន​នៅ​ថ្ងៃទី ២៥ ខែកុម្ភៈ​ខាងមុខ​នេះហើយ​។​

ដំណើរ​មកដល់​របស់​តារា​សម្តែង​ថៃ​ដ៏​ល្បី James Ji លើក​នេះ នឹងមាន​ការប្រគំ​តន្ត្រី​ដ៏​ធំ និង​ដំបូង​គេ​ដែលមាន​ឈ្មោះថា James Ji 2017 ASEAN Tour Fan Meeting Phnom Penh នៅឯ​សាល​មហោស្រព​កោះ​ពេជ្រ​។

ការប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​នេះ​នឹងមាន​ការលក់​សំបុត្រ​នៅ ២ ទីតាំង ដូចជា សណ្ឋាគារ​ភ្នំពេញ និង អគារ LYP Group មហាវិថី​ម៉ៅ សេទុង​។

កាលបរិច្ឆេទ​ចាប់ផ្តើម​ដាក់លក់​សំបុត្រ​ពីថ្ងៃ​ទី ០៨ ខែកុម្ភៈ​តទៅ ក្នុងតម្លៃ ១០ ដូ​ល្លារ​។
​ដោយឡែក​សម្រាប់​សមាជិក​របស់ PNN Privilege Club Card នឹង​ទទួលបាន​ឱកាស និង​តម្លៃ​ពិសេស គឺអាច​កក់​សំបុត្រ​មុន ចាប់ពី​ថ្ងៃទី ០១ ដល់​ថ្ងៃទី ០៧ ខែកុម្ភៈ ក្នុងតម្លៃ​ត្រឹមតែ ៧​ដូ​ល្លារ​តែប៉ុណ្ណោះ​។ សម្រាប់​អ្នក​ដែល​ចង់​កក់​សំបុត្រ គ្រាន់តែ​ផ្ញើ​លេខ ID PNN Privilege Club Card និង​លេខ​ទូរស័ព្ទ ចូលទៅ​កាន់​គេហទំព័រ Pnn-Tv Cambodia ។

សូម​បញ្ជាក់ដែរថា ការ​មកកាន់​ទឹកដី​នៃ​ប្រទេស​កម្ពុជា​របស់ James Jirayu លើក​នេះ គឺ​ស្រប​ពេលដែល​ខ្សែភាពយន្ត «​សុភាពបុរស​ភុ​ត​ធិ​ផាត់​» ដែលមាន​លោក​James Jirayu និង​កញ្ញា Bella Ranee ជា​តួអង្គ​ឯក កំពុងតែ​ចាក់​បញ្ចាំង​នៅលើ​កញ្ចក់​ទូរទស្សន៍​ភី​អិន​អិន​។​

ស្ថានីយទូរទស្សន៍​ភី​អិន​អិន នឹង​បន្ត​អញ្ជើញ​តារា​ល្បីៗ​របស់ TV3 និង TVB មក​សម្តែង​នៅ​ប្រទេស​កម្ពុជា ដើម្បី​ឆ្លើយតប​ទៅកាន់​ប្រិយមិត្ត និង​អ្នកគាំទ្រ​រាប់លាន​នាក់​៕

CEN
ដោយ: ក្រុមហ៊ុន

ភរិយា៖ ណូយ វ៉ាន់ណេត ចូលសាងផ្នួសមិនមែនគេចពីបំណុល



ការប្រកាសរបស់​ភរិយា​លោក ណូយ វ៉ាន់ណេត ដែល​អះអាងថា​​​​​​​​ នឹង​រីករាយ​ឲ្យ​​ស្វាមី​​​​​​​សាងផ្នួស​​ដល់​យូរ​ឆ្នាំ ឬ​​​​​​​​​មួយជីវិត បានធ្វើឲ្យមានមន្ទិលយ៉ាងខ្លាំង​​ចំពោះ​មហាជន ខណៈម្ចាស់បទ «សម្រស់បុប្ផាកំពង់ធំ» រូបនេះ ដែល​​ធ្លាប់មានរឿងអាស្រូវ​នឹង​បំណុល​​​​​​​​​​​មួយខ្យល់កាលពីពេលកន្លងទៅ ​ស្រាប់តែ​មក​បួសដោយមិនកំណត់​​​ពេលសឹក។ យ៉ាងណាមិញ ឆ្លើយ​តប​នឹង​​​​បញ្ហា​នេះ ភរិយា​​របស់លោក​បានបដិសេធ​ និង​​ថាការសាងផ្នួសនេះ ​​​មិនមានរយៈពេល​យូរ​ទេ។

​​​ក្នុង​បទសម្ភាស​ន៍ជាមួយ ​​VOD ក្រោយពីស្វាមីខ្លួន​​​​​បាន​កោរ​សក់សាង​​ផ្នួស អ្នកស្រី ​សោម ម៉ានី និយាយ​​ថា​ លោក ណូយ វ៉ាន់ណេត បានសម្រេច​ចិត្ត​បួស​កាលពី​ព្រឹកថ្ងៃទី​​១ខែកុម្ភៈម្សិលមិញ នៅ​វត្ត​គល់ទទឹង​​ ​​​​​​​​ភូមិកោះក្របី (សង្កាត់ច្បារ​អំពៅ​)​​​ ពិតប្រាក​ដមែន។ ប៉ុន្តែ មិនមែន​ដើម្បី​គេច​បំណុល ឬ​​មាន​រឿងអាក្រក់ណា​ ដូចការលើកឡើងរបស់ពលរដ្ឋមួយចំនួននោះទេ។ ​អ្នកស្រីថា ​​លោក ណូយ វ៉ាន់ណេត បួសគឺ​ដើម្បី​លា​បំណន់ ​និងគ្មានជាប់ពាក់ព័ន្ធរឿង​​​​​ខូច​ចិត្ត​​ចាញ់​ល្បែង ឬ​​​​​​មានរឿង​​​​មិនសប្បាយនោះទេ។ ​​

អ្នកស្រី​ថា ​អ្នកស្រី មិនខឹង​នឹង​ការ​លើកឡើង​​ទាំង​ប៉ុន្មាន​​នោះទេ ដោយសារតែ​ភាពជាក់ស្ដែងគឺ​ពេល​​​​​​តារា​​​​​ម្នាក់សម្រេច​ចិត្ត​បួស​​ហើយ​មិនកំណត់​​ថ្ងៃ​សិក ​​​​រមែងតែមាន​​​អ្នកនេះ ​​​​​យល់​ថា ​បណ្ដាល​មកពី​បែបនេះ​ឬ​បែបនោះ ទើប​​​​​​​សម្រេចចិត្ត​​លា​ឈប់​​​​​​​​​ពីការងារ​ប្រចាំ​ថ្ងៃ​របស់ខ្លួន។ ​​អ្នកស្រីថា ​ស្វាមី​​​​​​​​​សម្រេច​ចិត្ត​បួស​​​​​ជា​ថ្នូរ​នឹង​ការ​ជាប់​បំណន់​ជាមួយ​ខ្មោច​ម្ដាយ ដែលលោកបានសន្យា​តាំង​ពី​​​​​ម្ដាយ​ក្មេកអ្នកស្រី​​​នៅមាន​ជីវិត​ម្ល៉េះ ប៉ុន្តែចេះតែ​បាន​លើកពេលមួយឆ្នាំ​​ទៅ​មួយ​ឆ្នាំ ​​​​រហូត​មកទល់​នឹង​​ម្ដាយ​​​​​​​​​របស់​លោក​ទទួល​មរណភាព​​​៧ឆ្នាំទៅ​ហើយ។​​​

អ្នកស្រី ​សោម ម៉ានី បន្តថា​លោក ណូយ វ៉ាន់ណេត​ តែ​ង​មាន​​​​សតិអារម្មណ៍​ក្រោយ​ជាប់​សន្យា ហើយ​ដោយសារមិន​ចង់​​​បន្ត​​​​​​ជាប់មាត់​ជាប់ករ ទើប​សម្រេច​ផ្អាក​​​ចោល​ការងារ​គ្រប់​ផ្នែក មិន​ថា​​​សិល្បៈ និង​បន្ទុកគ្រួសារ​ ហើយ​​​​​​រត់ទៅ​បួស​​​​​​​​​​​​​​​​​​​​​​​​​​​​​ដើម្បី​លា​បំណន់។

អ្នកស្រី​​​​និយាយថា​៖ «​គាត់​បួស ​នឹង​គឺ​លា​បំណន់​សុទ្ធ​សាធ អន់​មាន​​​រឿង​បំណុល ឬ​​​​ខូចចិត្ត​​​ខូច​ថ្លើមអីទេ ឬ​ពិបា​ក​ចិត្តអី ​ក៏អត់មានដែរ ​​ហើយ​បើគាត់​មាន​​​បញ្ហា​អីរ​ត់ទៅ​បួស ​គាត់មិ​នអាច​ទៅ​បួស​ចឹង​ទេ ​ហើយាត់បួស​នឹង​តែ​​​១៥​ថ្ងៃ​ហ្នឹង គឺ​​​អត់​លើស​ហ្នឹង​ទេ បើទោះជា​ខ្ញុំថា ​​​បាន​បានលើស​ហ្នឹង ឬ​​បាន​​ដល់​​មួយជីវិត​​​​​​រឹតតែ​ល្អ​ក៏ដោយ​ និយាយ​ទៅ​គាត់​​បួស​​គ្រាន់តែ​ចង់​​លា​មាត់​​ទេ»។

អ្នកស្រី​ថា ​​​​​លោក ណូយ វ៉ាន់ណេត ជា​មេ​គ្រួសារតែ​​​បើ​​លោក​​សម្រេច​ចិត្ត​បួស​យូរ​ឆ្នាំ ឬ​​​មួយជិវិតគឺ​ចំណូល​​គ្រួសារ​អត់​​ប៉ះ​ពាល់​ទេ ​​ដោយសារតែ​​មុន​លោក​បួស គឺ​អ្នកស្រី​បាន​​​រៀបជើង​ព្រួល​​​​​ពាក់ព័ន្ធ​នឹងមុខជំនួញ និង​និរន្តរភាព​នៃ​ប្រាក់ចំណូលរបស់​​គ្រួសារ​រួចហើយ។ អ្នកស្រី​ថា ​ខ្លួន​មាន​​​​​​​​​ហាង​នាំ​ចូល​អាហារ​បំប៉ន​ និង​មាន​ផ្ទះជួល​មួយកន្លែង ​ទើប​​​​​​​​​អវត្តមានរបស់​ ​​​​​​​​លោក ណូយ វ៉ាន់ណេត ​ក្រោយ​ពេល​ចូល​បួស​ មិនជះ​​ឥទ្ធិពលចំពោះ​គ្រួសារ។ ​អ៊ីចឹង​ហើយ ទើបអ្នកស្រី​​បើក​ផ្លូវ​​​ឲ្យ​លោក​បួស​​​លើស​​​១៥​ថ្ងៃ​​​​​​​ ​​​​ឬ​ដល់​​​​មួយជីវិត​​ចង់សឹ​កក៏​​បាន។

អ្នកនាង​និយាយថា៖ ​«​​​បើគាត់​​បួស​​​រហូត ​ក៏អត់​ប៉ះ​ពាល់គ្រួសារ​អីដែរ ព្រោះ​ហាង​​​​លក់​អាហារ​បំប៉ន​ខ្ញុំ និង​កូនមើលខុស​ត្រូវ​បាន​ហើយ​ ព្រោះ​រាល់​ថ្ងៃ​​ចំណូល​គាត់​ច្រៀង​ហ្នឹង​​អត់​សំខាន់ដូច​មុនទេ ចឹង​បាន​​ខ្ញុំថា​បើគាត់ជ្រះថ្លា​នឹង​​​​​​​ការ​បួស​​​​​​​​​​​ហ្នឹង​ គឺ​​ខ្ញុំ​សប្បាយចិត្ត​ ហើយបើគាត់​សឹក​​​១៥ថ្ងៃ​ក្រោយ​ក៏​​​​តាមចិត្ត​គាត់ ​អ្វីៗ​​សម្រេច​លើគាត់!»។

អ្នកស្រី ​សោម ម៉ានី បន្តថា​​​​​រាល់​​ថ្ងៃ​អ្នកស្រី និង​លោក ណូយ វ៉ាន់ណេត មាន​ផ្ទះ​វីឡាមួយ​នៅ​​​ទល់​មុខ​​វត្ត​និរោធ​ជួល​បាន​មួយខែ​​​​៣ពាន់​ដុល្លារ ​អ៊ីចឹង​ហើយទើប​អ្នកស្រី​បញ្ជាក់ថា​​​​​​​ការងារ​ហ្នឹង​គឺ​លោក​សម្រេច​យ៉ាង​ម៉េច គ្រួសារ​​​​សប្បាយចិត្ត។ ​​យ៉ាងណាមិញ​​ អ្នកស្រី​ថា​លោក​ ណូយ វ៉ាន់ណេត ​អត់បួស​​លើ​កំណត់​នោះទេ ​ដោយ​លោក​បាន​ប្រាប់​​​​​​អ្នកស្រី​ថានឹង​​បួស​តែ​​​​១​៥ថ្ងៃ ឬ​​​​​​២​សប្ដាហ៍ ដោយ​រាប់ពី​ថ្ងៃ​ទី​​១ខែកុម្ភៈ​​​នឹង​សឹកវិញ ​​ដើម្បីបន្ត​ការងារ​​ទាំង​សិល្បៈ និង​ការងារ​​​គ្រប់គ្រង​កូនចៅ​​ដូច​ដើម។ ​​​

អ្នកស្រី​និយាយថា៖ ​​«​​ខ្ញុំនិ​ង​កូន​ៗឲ្យ​គាត់​បួស​តាមចិត្ត តែ​គាត់​​និយាយ​ហើយ​ថា​ ​​គាត់បួស​តែ​​​​​​​​២​អាទិត្យទេ ​​​​​ចឹង​​​ខ្ញុំ​ក៏អត់​​បង្ខំចិត្ត​​គាត់​ដែរ!»។ ​

អ្នកស្រី​ថា ​​លោក ណូយ វ៉ាន់ណេត ​មិន​​​​ទទួល​​ទូរសព្ទ​​អំឡុង​ពេល​បួស ​ដោយ​​​​អ្នកស្រី​​ក៏​នឹង​ជម្រាប​​​​​​​ស្វាមីតែ​កិច្ច​ការណា​ដែលត្រូវ​ជម្រាប​រាល់ការ​ខល​ចូល ​ដើម្បីកុំឲ្យ​​​​លោក​​​គិត​ច្រើន។

អ្នកស្រីថា​​៖ «​​​​​​​​​​លោក (ព្រះ​សង្ឃ) អត់មាន​ហាម​​គាត់​​មិនឲ្យកាន់ទូរសព្ទ​ទេ តែ​គាត់​​​​​ចង់ស្ងប់ចិត្ត ចឹង​​បើ​រឿង​​​ណា​​​​ខ្ញុំដោះស្រាយ​បានខ្ញុំដោះស្រាយ ​ហើយ​បើ​រឿង​ណា​​​​​ទាល់តែ​គាត់ ចាំ​​គាត់​សឹកបាន​អោយដឹង!»។

អ្នកស្រី​ថា ក្នុងថ្ងៃ​​លោក ណូយ វ៉ាន់ណេត បួស​លា​បំណន់ ​​កូន​ប្រុសទី​២​របស់ខ្លួន​​ឈ្មោះ ​ណេត ​វណ្ណនាថ ​​​​​​​អាយុជាង​២០ឆ្នាំ ​​ក៏​​បាន​​បួស​​​​​​​​ដែរ ដោយ​ស្វាមី និង​កូនប្រុស​​នឹង​​​​​​សឹក​ទន្ទឹមគ្នា​នៅ​​​​​​​​​​​​​​​​​​​គម្រប់​​​​​១៥​ថ្ងៃ​​​​​​​​​​​​​​​​​​​​​​ បើទោះជា​​លោក ណូយ វ៉ាន់ណេត អាច​​នឹង​មានការ​ប្រែ​ប្រួល​​​បើ​​លោក​សប្បាយចិត្ត​ហើយចង់បួស​​ត​​​​លើសពី​ថ្ងៃកំណត់​​៕

VOD
ដោយ លោក វង្ស សុម៉ាលីន

អ៊ី​ណូ ព្រលះ​មួយ​ទំហឹង​លើ​គ្រូពេទ្យ​ម្នា​ក់ នៅ​មន្ទី​ពេទ្យ​កុមារ​ជាតិ​ ដែល​ប្រើ​សម្តី​ឈ្លើយ​



​ភ្នំពេញ​ ៖​ តារាចម្រៀង​ចូលចិត្ត​លេង​ស្តាយល៍ ​សក់​ខុសប្លែក​ពី​តារា​ដទៃ​ប្រចាំ​ផលិតកម្ម​សាន់​ដេ ​លោក អ៊ី​ណូ ថ្មីៗ​នេះ​ បានចេញ​វីដេអូ​ព្រលះ​យ៉ាង​ម៉ា​ចាស់ដៃ​លើ​ក្រុម​គ្រួ​ពេទ្យ​ប្រចាំការ​នៅ​មន្ទី​ពេទ្យ​កុមារ​ជាតិ​ ដែល​ប្រើពាក្យ​សម្តី​ហាក់​មើលងាយ​អ្នកជំងឺ ​ពិសេស​ខ្លួន​លោក​ផ្ទាល់​តែម្តង​។​

​តាមរយៈ​ឃ្លី​ប​វីដេអូ​បង្ហោះ​ភ្ជាប់​ជាមួយ​ការ​សរសេរថា ​ខ្ញុំបាទ Eno មានរឿង​មួយ​មិន​សប្បាយចិត្ត សូម​ផ្ញើ​ឃ្លី​ប​នេះ​ទៅ គ្រូពេទ្យ​មួយចំនួន​។​ នេះ​ជា​លើកទីមួយ​ដែល Eno បាន​ជួប​ ហួសចិត្ត​មន្ទី​ពេទ្យ​កុមារ​ជាតិ ។​ ខ្ញុំ​មិន​សប្បាយចិត្ត​ជាខ្លាំង​ ធ្លាប់តែ​ឃើញ​គេបង្ហោះ​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុក​អំពី​រឿង​ច​រិ​តរ​បស់​គ្រូពេទ្យ ​ដែល​មិនសូវ​យកចិត្តទុកដាក់​ជាមួយ​អ្នកជំងឺ​ឬ​ក្រុមគ្រួសារ​អ្នកជំងឺ​។​

​តារាចម្រៀង​លោក អ៊ី​ណូ បាន​បន្តទៀតថា ខ្ញុំ​ក៏​ជា​តារាចម្រៀង​ម្នាក់​ដែល​ចូលចិត្ត​ធ្វើ​ការងារ​មនុស្សធម៌​ និង​ច្រៀងរៃ​អង្គាស​ជួ​យ​ដល់​មន្ទី​ពេទ្យ​គន្ធបុប្ផា​ និង​ការងារ​សង្គម​ផ្សេងៗ​ដូចគ្នា​។​ ប៉ុន្តែ​ពេលនេះ​អត់​សប្បាយចិត្ត​គ្រាន់តែ​យក​ក្មួយបង្កើត​ខ្លួនឯង​ចូលទៅ​មន្ទី​ពេទ្យ​កុមារ​ជាតិ​ពាក់​ម៉ាស់​ពាក់មួក​ ហើយ​ប្អូនស្រី​ខ្ញុំ​ទាញ​កៅអី​មក​អង្គុយ​ជិត​ គ្រូពេទ្យ​ដើម្បី​ប្រឹក្សា ​យោបល់​។​ ប៉ុន្តែ​មាន​គ្រូពេទ្យ​ម្នាក់ទៀត ​ស្រាប់តែ​ស្តីបន្ទោស​ឲ្យ​ប្អូនស្រី​ខ្ញុំ​ថា​គ្មាន​សិទ្ធិយក​កៅអី​នេះ​មក​អង្គុយ​ទេ​។​

​លោក អ៊ី​ណូ បាន​និយាយទៀតថា គ្រូពេទ្យ​ម្នាក់​នោះបាន​និយាយថា​ យក​កៅអី​ពី​កន្លែង​ណា​ត្រូវ​ដាក់ចូល​កន្លែង​នោះ​វិញ ​ព្រោះ​ពេល​អង្គុយ​រួច​គ្មាន​ន​ណា​រៀបចំ​នោះឡើយ​។ ហេតុអ្វី​បានជា​គ្រូពេទ្យ​ម្នាក់នេះ​គ្មាន​ក្រម​វិជ្ជាជីវៈ​ជា​គ្រូពេទ្យ​ចឹ​ង​?​ ពេល​ឮសម្តី​ពេទ្យ​បែបនេះ​ ធ្វើ​ឲ្យ​ខ្ញុំ​បែរជា​ស្រឡាំងកាំង ​នឹក​ហួសចិត្ត​តែម្តង​។​

​តារាចម្រៀង​ប្រុស​បាន​បន្ថែមថា បើតាម​ខ្ញុំ​គឺ​គ្រូពេទ្យ​ម្នាក់​នោះ​ឈ្លើយ​តែម្តង​ខ្ញុំ​ហ៊ាន​និយាយថា ឈ្លើយ​ហើយក៏​មិន​ធ្លាប់បាន​ជួប​ចឹ​ង​ដែរ​ តែ​ដល់ពេល​បាន​ជួប​រឿង​បែបនេះ​ហួយ​ចិត្ត​ហ្មង​។​មិនតែប៉ុណ្ណោះ​ថែម​ទាំង​ដេញ​ខ្ញុំ​ចេញពី​បន្ទប់​ថា ពាក់មួក​ពាក់​ម៉ាស់​ចឹ​ង​ចេញពី​ពេទ្យ​លឿន​ឡើងដល់​ពេល ឮ​បែបនេះ​ធ្វើ​ឲ្យ​ខ្ញុំ​ស្ទើរ​ស្រក់​ទឹកភ្នែក​៕

កម្ពុជា​ថ្មី
ចាន់ ដា​រ៉ា

ឈិត សុវណ្ណ​បញ្ញា ​​​​ប្រកាសមិន​​ចូលទ្រនំថ្មីក្រោយ​​ចេញ​ពីហង្សមាស

តារា​​ចម្រៀង​កញ្ញា ​ឈិត សុវណ្ណបញ្ញា (វង្ស សុម៉ាលីន)

ក្រោយ​​​ប្រកាស​ជា​ចំហ​ថា​​​​​​​ពិត​ជា​មានរឿង​​ឆ្អែតចិត្ត​នឹ​ង​ទ្រនំ​ហង្ស​មាស​រហូត​សម្រេច​ចិត្ត​​ចាកចេញ តារា​​ចម្រៀង​កញ្ញា ​ឈិត សុវណ្ណបញ្ញា ​បានអះអាងថា​ មិនមាន​គម្រោង​​​ហក់​ចូល​ផលិតកម្ម​​ណាមួយ​ជាថ្មី​នោះទេ បើទោះជា ​លោក អ៊ិន ទីតូ ដែល​​​​​​ធ្លាប់ជ្រោមជ្រែង​កញ្ញា​នៅ​ហង្សមាស​​បាន​​ចូល​​ផលិតកម្មថោន​ ដែល​​​អ្នកតាម​ដាន​យល់​ថា​កញ្ញា​នឹង​​អាច​លេខ​មុខ​​​នៅ​ក្នុង​ផលិតកម្ម​ថោន​​​។

កញ្ញាថា​ជំហរ​​ក្រោយ​​​ចោល​ហង្សមាស គឺ​​​​​​​បង្កើត​ក្រុម​ចម្រៀង​ឯករាជ្យ ដោយ​​​​​​​​​បានទាំង​​ចាត់ទុកថា​​​​ការ​​​សម្រេច​ចិត្ត​​ជ្រក​ជាថ្មី​​​​ក្រោម​ស្លាប​ផលិតកម្ម​ណាមួយ​ ​នឹង​មាន​​លទ្ធផល​​មិនខុស​គ្នា​​នឹង​​​​​​​រយៈ​ពេលចុង​ក្រោយ​នៅ​​ផលិតកម្ម​​ហង្សមាស​នោះ​ផង​។

​ឈិត សុវណ្ណបញ្ញា បានអះអាងថា​​​ដោយសារតែ​មាន​សតិអារម្មណ៍​​​ជាមួយ​​ទ្រនំ​​​​​របស់ខ្លួន ទើបកញ្ញា​​បាន​ដាក់​ពាក្យ​សុំឈប់ ​​ដោយ​​មុន​​ប្រកាស​នៅ​​លើ​ហ្វេសប៊ុក​កញ្ញាថា ខ្លួន​បាន​​ទទួល​លិខិត​យល់​ព្រម​​ពី​​ខាង​ហង្សមាស​​​​​តាមពាក្យ​សុំ​ឈប់​នោះ​ផង​។

កញ្ញាថា​​​ខ្លួន​ដាច់​កុងត្រា​ជាមួយ​ហង្សមាស​យូរក្រែលមកហើយ ប៉ុន្តែ​​ដរាប​ណា​​មិន​​​មានឯកភាព​​អោយ​កញ្ញា​លា​ឈប់ ​​កញ្ញាក៏​មិនអាចធ្វើអី​​​​ក្នុង​ន័យ​ប៉ះ​ពាល់​​ផលិតកម្ម​ហង្សមាស​បានដែរ ជា​ពិសេសចំពោះការ​ផុស​ដែល​​​​​​ស្ដែង​ពី​ការ​ចាកចេញ​​ក្នុង​ពេល​​​​​​​ផលិតកម្ម​ហង្សមាស​​មិនទាន់​​​​យល់​ព្រម។

​កញ្ញា​និយាយថា​៖ «​ខ្ញុំ​ដាក់លិខិត​សុំឈប់រួច​ហើយ ​ហើយ​ខាង​ហង្សមាស​ក៏​​​យល់ព្រម​ដែរ បាន​ខ្ញុំ​ហ៊ាន​និយាយថា​​​​ខ្ញុំ​ឈប់​ពីហង្សមាស​ហ្នឹង​!»។

​រយៈពេល​​​១១​ឆ្នាំ​​​នៅក្នុងផលិតកម្ម​ហង្ស​មាស​​ កញ្ញា​ថា​មាន​រឿង​​គ្រប់​គ្រាន់ទើបកញ្ញា​​​​​​​​​​​​​​​សម្រេច​ចិត្ត​លា​ឈប់និងថា​បើ​ទោះជា​​​ហង្សមាស​​​​​ចង់ឃាត់​ក៏​​មិនទទួលយក។ ​​​​កញ្ញា​លើកឧទាហរណ៍សាមញ្ញមួយថា​ ធៀប​នឹងតារា​ចម្រៀង​ដែល​ចូល​ហង្សមាស​​មុននិង​ចូលក្រោយ សុទ្ធតែមាន​​​​​​​​​វ៉ុលចម្រៀង​​ម្នាក់ឯង (Solo Album) តែកញ្ញា​មិនធ្លាប់​នោះទេ ដោយយល់​ថា​​​​បណ្ដាលមកពី​​កញ្ញា​មិន​​​​សមត្ថភាព​តាមការ​ចង់បាន​របស់​ហង្សមាស ទើប​ហង្សមាស​​​​​​​​​​មិន​​​​​​លើកស្ទួយ​កញ្ញា​ទាំងកញ្ញា​​​​​​​​ប្រឹ​ង​ប្រែង​​​ច្រើនមក​ហើយ។

កញ្ញាថា​​អត់ធ្មត់យូរណាស់មុន​ពេល​សម្រេច​ចិត្ត​​​​លា​ឈប់ ​ហើយ​ក្រោយ​​ហង្សមាស​​​​​​​​​​​​​​យល់​ព្រមអោយកញ្ញា​លាឈប់​ គឺកញ្ញា​​​​​​​​​​យល់​ថា​នោះជា​ជម្រើស​​​​ដ៏ល្អ។

យ៉ាងណាក៏ដោ​យ កញ្ញា​​​​ថា​​​​​​​​​មិនភ្លេច​នូវការ​ជ្រោមជ្រែង​របស់​ហង្សមាស​នា​ពេល​​​កន្លង​មកនោះទេ​ ​​​បើទោះជា​​ប៉ុន្មានឆ្នាំ​ចុង​ក្រោយ ​​​​​​អារម្មណ៍​ខកចិត្ត​​បាន​កើតមានឡើងធ្វើអោយ​កញ្ញាមិនអាច​ទទួល​យក។

​ឈិត សុវណ្ណបញ្ញា ប្រកាសថា​​អត់មាន​​គម្រោង​ពិចារណា​​​​​​​​​​​ហក់​ចូល​ផលិតកម្ម​​​​​ថោនឬ​សាន់ដេ​​នោះទេ ​បើទោះជា​​​ឱកាស​របស់​កញ្ញានឹង​អាច​ចូលប្រឡូកអាជីព​​ចម្រៀងជាតារា​កុងត្រា​​ក្នុង​ផលិតកម្ម​មួយ​​​ចំណោម​ផលិតកម្ម​ទាំង​ពីរ​​​​​​ដោយមិន​ពិបាក។

កញ្ញា​​​ថា​មិន​ចង់​​ស្ថិត​ក្រោមសម្ពាធ​របស់​​ផលិតកម្មណាមួយទៀត​ទេ បន្ទាប់ពី​ការ​ហក់ចូល​​ផលិតកម្ម​ហង្សមាស​​​រយៈ​ពេល​១១​ឆ្នាំ​ធ្វើអោយ​កញ្ញាយល់ថា​គ្រប់គ្រាន់​។

កញ្ញានិយាយថា​​៖ «​​​​​​​​ឥលូវ​ហ្នឹង​​ខ្ញុំ​អត់ទាន់គិតអីចេញទេ តែ​​​តាម​មើល​ខ្ញុំ​​អត់ចូល​ផលិតកម្មណា​ទេ ​​​​​​​ចង់នៅ​ឯករា​ជ្យ​ខ្លួនឯង​វិញ អត់​ចង់​ចូល​ខាង​នេះ​ខាងនោះអីទេ​!»។

​ឈិត សុវណ្ណ​បញ្ញា​​ មិនមែនជា​តារា​​​​ទី១​ដែល​បាន​សុំឈប់ពី​ហង្សមាស​នោះទេ ដោយសារតែ​ពេល​កន្លង​មក ក៏មាន​តារា​ច្រើន​នាក់​​មក​ហើយ​​​ដើរ​ចេញ​ដូចជា​លោក អេនឌី និង​​តារាចម្រៀង ​​គឹម លក្ខិណា​ ជា​ដើម។ តែ​កញ្ញាត្រូវបានគេ​ចាត់ទុកថា​ជា​តារា​​​ដំបូង​គេ ដែល​ហ៊ាន​ដាក់ពាក្យ​ចាកចេញ​ក្នុង​ពេល​ហង្សមាស​បើកយុទ្ធនាការប្រមែ​ប្រមូល​តារា​​ចម្រៀង​ច្រើន​​​ឡើង ពីកម្មវិធី​ប្រលង​ចម្រៀង​​​​​​របស់ខ្លួន​​​​អោយក្លាយជាតារា​ចម្រៀង​ជំនួស​​​សកម្មភាព​តារា​ចម្រៀង​​ចាស់​ៗ​​​ ដែលធ្វើ​អោយតារា​​​​​ទាំង​នោះ​​​អន់ចិត្ត។

ជម្រើស​ដើរ​ចេញ​របស់កញ្ញា​ក៏​ជះ​ឥទ្ធិព​​​​ល​ដល់មុខ​មាត់របស់​ហង្ស​មាស​ផងដែរ ​​ក្នុង​ពេល​ដែល​​​ក្រៅពីកញ្ញាក៏​​​លេចឮថា​​តារា​​​​ចម្រៀង​មួយចំនួនទៀតដូចជា​ ​កញ្ញា សុន ស្រីពេជ្រ ​និង​​​​ យក់ ឋិត​រដ្ឋា ​ក៏​​​ប្រកាស​ចង់លា​ឈប់​ដែរ ​តែ​​​​​មិនទាន់​​ដាក់ពាក្យ​នោះ។

​យ៉ាង​ណាមិញ ​​លោក​ អ៊ឹង សុខ​លី ​មន្ត្រី​ហង្សមាសធ្លាប់​អះអាងថា នោះជា​ការសម្រេច​ចិត្ត​របស់​តារា​ចម្រៀង​ម្នាក់ៗ ដោយ​ការ​លា​ឈប់​របស់​តារា​ម្នាក់​ៗ​​​​មិន​ប៉ះពាល់​ដល់​​​​ហង្សមាស​នោះទេ។

ឈិត សុវណ្ណ​បញ្ញា ​​​​​បានអះអាងថា​​​​​​ខ្លួនមិនចង់​និយាយ​ពី​រឿង​អន់ចិត្ត​មុនពេល​​​​ដើរ​ចេញ​ពី​ហង្សមាស​នោះ​ទេ ដោយ​កញ្ញា​បញ្ជាក់ថា​​អាច​​បណ្ដាល​មកពី​កញ្ញាមិនមាន​​​​​សមត្ថភាព​គ្រប់គ្រាន់​​​​ ទើបការ​ចាកចេញ​ជា​ជម្រើស​​ល្អ​បំផុតសម្រាប់​កញ្ញានៅហង្សមាស​។

កញ្ញាបាន​ប្រកាស​​ថា​នៅតែ​បន្ត​​​​​​សកម្មភាព​ក្នុង​នាមជា​តារា​​ចម្រៀង​ ថ្វីដ្បិតថា​កញ្ញាមិន​ចូល​ផលិតកម្ម​ណាមួយ​ក្រោយពេល​​ចាក​ចេញ​ពី​ហង្សមាស​។

កញ្ញា​បញ្ជាក់​ដដែលជា​ដដែល​ថា ​​​ផលិតកម្ម​ថោនឬសាន់ដេ ​​មិន​មែនជាជម្រើស​ដែល​កញ្ញាត្រូវតែចូល​នោះទេដោយសារតែ​ក្នុង​ផលិតម្ម​នោះ​​ក៏មានតារា​ចម្រៀងច្រើន​នាក់ដែល​​ពិបាកអោយ​កញ្ញា​គេ​ចរួច​ពី​ការ​អន់ចិត្តមិនខុសគ្នានឹង​នៅ​ផលិតកម្មចាស់​។

​យ៉ាងណាមិញ កញ្ញាថា​​​​​អះអាងថា​ខ្លួនមាន​​​​​​​គម្រោងច្បាស់លាស់​រួចហើយ​​​ពាក់ព័ន្ធ​ជំហាន​បន្ត​ ដោយគ្រាន់តែ​កញ្ញា​មិនទាន់​ចង់​បង្ហើប៕

VOD
ដោយ លោក វង្ស សុម៉ាលីន

អ៊ិត ស្រី​ពី​ន ទ្រាំ​ពុំបាន​ចេញមុខ​ជេរ​កប់ៗ​ ចំពោះ​មនុស្ស​ស្រី ​ដែល​ចូលចិត្ត​ដណ្ដើម​ប្ដី​គេ



ភ្នំពេញ​ ៖ ​អតីត​តារា​ចម្រៀង​ស្រី​ធ្លាប់​ល្បីឈ្មោះ​នៅ​ស្រុក​ខ្មែរ​ អ្នកនាង​អ៊ិត ស្រី​ពី​ន ​ថ្មីៗ​នេះ​បាន​បញ្ចេញ​ប្រតិកម្ម​ខឹងសម្បា​​យ៉ាង​ខ្លាំងៗ ​ក្រោយពី​ប៉ុន្មាន​ថ្ងៃនេះ​មានតែ​ព័ត៌មាន​ដណ្ដើម​យក​ប្តី​គេ​ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ថែមទាំង​ថត​វីដេអូ​ឌឺដង​ថ្លែផ្កា​ប្រពន្ធដើម​របស់​គេ​ទៀត។

អ្នកនាង អ៊ិត ស្រី​ពី​ន បាន​និយាយ​ទាំង​កំហឹង​ថា ចង់​ជេរ​ពួក​មី​យក​ប្តី​គេ​ម្តង។ ប៉ុន្មាន​ថ្ងៃនេះ​ឲ្យ​បើក​ហ្វេ​ស​ប៊ុ​ក​ពេលណា ​ឃើញតែ​រឿង​យក​ប្តី​គេ​ ហើយ​មី​ម្នាក់ទៀត​នោះ​មាន​ប្តី​ហើយ​ ឆ្លៀត​មាន​សាហាយ​ដល់​ទៅ​២​នាក់​ទៀត​ អី​សម្បូរ​ម្ល៉េះ​ឥឡូវនេះ​។​ ទ្រាំ​មិន​បានទេ​ថ្ងៃនេះ​ចេញ​វីដេអូ​ជេរ​ម្តង​មើល​ដើម្បី​ពួក​មី​ស្រី​យកប្តី​គេ​បានឃើញ។

អ្នកនាង អ៊ិត ស្រី​ពី​ន បាន​និយាយ​ទៀត​ថា​ សម្បើម​ដៃ​ខ្លាំង​ ដែល​នាង​មិន​ត្រឹមតែ​យក​ប្តី​គេ​ទេ​ ថែមទាំង​ថត​វីដេអូ​បង្ហោះ​ឌឺ​ដឹង​គេ​ទៀត ​អី​ក៏​ខ្លាំង​ដៃ​ម៉្លេះ​។​ ស្រឡាញ់​ណាស់​ពួក​មី​យកប្តី​គេ​តើ​វា​ឆ្ងាញ់​ត្រង់ណា​​ ​បានជា​ចូលចិត្ត​របស់​គេ​ម៉្លេះ​?​ឬមួយ​ក៏​ទឹក​លុយ​ដល់ ​ទើបបានជា​សុខចិត្ត​យកប្តី​គេ​​អញ្ចឹង?​យី​ពួក​មី​ប្រេត​នរក​អស់នេះ។

អតីត​តារា​ច្រៀង​ដែល​បច្ចុប្បន្ន​កំពុង​រួម​រស់​សាង​សុភមង្គល​ជាមួយ​ស្វាមី​នៅ​សហរដ្ឋអាមេរិក​អ្នកនាង អ៊ិត ស្រី​ពី​ន បាន​លើកឡើង​ទៀត​ថា នេះ​មកពី​ខ្ញុំ​ទ្រាំ​មិនបាន ​ទើប​ចេញ​វីដេអូ​ជេរ​យ៉ាង​ដូច្នេះ​ព្រោះ​ប៉ុន្មាន​ថ្ងៃនេះ ​ឲ្យ​បើ​ហ្វេ​ស​ប៊ុ​ក​ ពេលណា​ ឃើញ​រឿង​ដូច្នេះ ​ហើយ​ខ្ញុំ​ក៏​មិនដែល​ដើរ​ជេរ​នរណា​គ្មាន​ហេតុផល​នោះដែរ​ តែ​នេះ​ទ្រាំ​មិនបាន​ទើប​ចឹ​ង​។​ ថាបើ​ស៊ី​របស់គេ​ក៏​ស៊ី​ទៅ ​តែ​ឲ្យ​វា​ស្ងាត់​ តែ​នេះ​អត់​ផង​ពួក​មី​ប្រាស់​ស្រុក​អស់នេះ​ ត្រូវ​ថា​ឈ្មោះ​ឲ្យ​វា​មី​​ច្រវាក់​ផែ​។​

សូម​បញ្ជាក់​ថា​ នេះ​មិនមែន​តែ​​អតីត​តារា​ចម្រៀង​អ្នកនាង អ៊ិត ស្រី​ពី​ន ម្នាក់​នោះ​ទេ​ ដែល​បានចេញ​មុខ​ប្រតិកម្ម​ជេរ​លើ​ករណី​ខាង​លើនេះ​ ពោល​សូម្បីតែ​តារា​សម្តែង​ និង​ហ្វេ​ស​ប៊ុ​ក​ល្បីឈ្មោះ Pey Pey Dy មុន​នេះ​ ក៏បាន​ចេញ​ឃ្លី​ប​វីដេអូ​ប្រតិកម្ម​ជេរ​យ៉ាង​ចាស់ដៃ​លើ​មនុស្ស​ស្រី​ដែល​ដណ្តើម​ប្តី​របស់​អ្នកដទៃ​ផងដែរ៕

កម្ពុជា​ថ្មី
ចាន់ ដា​រ៉ា​

រូបថត Beyonce ដែល​ពរ​ពោះ​ទទួល​បានការ Like ជាង​៩​លាន​នៅ Instagram



​រូបថត​ពរ​ពោះ​កូន​ទី​ពីរ​របស់​តារាចម្រៀង Beyonce នៅលើ​បណ្តាញ​សង្គម Instagram ទទួលបាន​បេះដូង (​ការ​Like) ជា​កំណត់ត្រា​។ ពោល​ត្រឹមតែ​បី​ថ្ងៃ​ប៉ុណ្ណោះ រូបថត​នេះ មានការ​ចុច Like រហូតដល់​ទៅជា​ង​៩​លាន​ឯណោះ​។​

​កាលពី​ថ្ងៃទី​១ ខែកុម្ភៈ តារាចម្រៀង​លំដាប់​ពិភពលោក Beyonce បាន​បង្ហោះ​រូបថត​ខ្លួន​ពរ​ពោះ​ជាមួយ​ស្វាមី គឺ Jay Z ដែលជា​អ្នកចម្រៀង​រ៉េ​ប និង​ជា​អ្នកជំនួញ ដោយ​អះអាង​ជា​កូនភ្លោះ បន្ទាប់ពី​កូនស្រី​អាយុ​៥​ឆ្នាំ Blue Ivy Carter​។ រូបថត​នេះ មានការ​ផ្តល់​សញ្ញា​បេះដូង​រហូតដល់​ទៅ​ជាង​៩​លាន ដោយ​គិត​ត្រឹម​ថ្ងៃទី​៣ ខែកុម្ភៈ​។​

​ចំនួន​នៃ​ការ​ចុច Like លើ​រូបថត Beyonce លើ Instagram បាន​បំបែក​កំណត់ត្រា​រូបថត​របស់​តារាចម្រៀង Selena Gomez ។ រូបថត​ផឹក​កូកាកូឡា​របស់ Gomez ដែល​បង្ហោះ​កាលពី​៣១​សប្តាហ៍​មុន មានការ​ចុច Like ជាង​៦​លាន​៕



ថ្មី​ៗ
អត្ថបទ : ធីតា

​ចិន​៖ គម្រោង​ខែល​ការពារជាតិ THAAD អាមេរិក​នៅ​កូរ៉េខាងត្បូង ធ្វើ​ឲ្យ​អស្ថិរភាព​ឧបទ្វីប​កូរ៉េ​



បើទោះបីជា​ក្រុង​វ៉ាស៊ីនតោន បាន​អះអាង​ហើយ​ថា​ការដំឡើង​ខែល​ការពារ​មី​ស៊ី​ល THAAD នៅ​កូរ៉េខាងត្បូង ដើម្បី​តបត និង​ប្រឆាំង​កូរ៉េខាងជើង​តែមួយគត់​ក៏ដោយ រដ្ឋាភិបាល​ក្រុង​ប៉េកាំង មិន​សុខចិត្ត​ឡើយ​។ ក្រុង​ប៉េកាំង បានបង្ហាញ​គោលជំហរ​ជំទាស់​ជាថ្មី និង​ចាត់ទុក​ផែនការ​ដំឡើង​ប្រព័ន្ធ​ការពារ​ធុន​ធំ​នោះ ថា​ជាការ​បំផ្លាញ​សន្តិសុខ​នៅក្នុង​តំបន់​។

​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ថ្មី លោក James Mattis នៅ​ថ្ងៃទី​០២ កុម្ភៈ បាន​បំពេញ​ទស្សនកិច្ច​ទៅកាន់​កូរ៉េខាងត្បូង​ជា​លើកដំបូង​ក្នុងនាម​ជា​ប្រមុខ​ការពារជាតិ​នៃ​រដ្ឋបាល​ថ្មី​របស់លោក​ប្រធានាធិបតី Donald Trump​។ តាមរយៈ​ដំណើរ​ទស្សនកិច្ច​នោះ លោក​រដ្ឋមន្ត្រី បានបញ្ជាក់​ពី​ជំហរ​មិន​ប្រែប្រួល​របស់​អាមេរិក​ម​ក​កាន់​ឧបទ្វីប​កូរ៉េ និង​ការការពារ​សម្ព័ន្ធមិត្ត​របស់ខ្លួន តាមរយៈ​គោលនយោបាយ​ប្រឆាំងនឹង​ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។

​ជាងនេះទៅទៀត​នោះ ប្រមុខ​ការពារជាតិ​ដែល​ទើប​ស្បថ​កាន់តំណែង​រូបនេះ ថែមទាំង​ផ្ញើ​សារ​ដល់​ប្រទេស​ក្នុង​តំបន់ ដែល​តែងតែ​បារម្ភ​ពី​វត្តមាន​របស់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD នៅក្នុង​ទឹកដី​កូរ៉េខាងត្បូង​ទៀតផង​។ «​ខែល​ការពារ​មី​ស៊ី​ល THAAD គឺ​សម្រាប់តែ​ការពារ​ប្រជាជន​នៃ​សម្ព័ន្ធមិត្ត​របស់​យើង និង​ទាហាន​របស់​យើង ដែល​បាន​ប្តេជ្ញាចិត្ត​ចំពោះ​កិច្ចការ​ការពារ​របស់​ពួកគេ ហើយ​ប្រសិនបើ​កូរ៉េខាងជើង មិន​បង្ហាញ​ពី​ឥរិយាបថ​បង្ករឿង​នោះទេ យើង ក៏​មិន​ដំឡើង​ខែល​ការពារ​មី​ស៊ី​ល​នៅ​ទីនោះ​ផងដែរ​»​។ នេះ គឺជា​សេចក្តីថ្លែងការណ៍​របស់​លោក​រដ្ឋមន្ត្រី​ការពារជាតិ James Mattis​។

​លោក​រដ្ឋមន្ត្រី​ការពារជាតិ ក៏បាន​សង្កត់ធ្ងន់​ទៀតថា ប្រទេស​ដទៃ​ផ្សេងទៀត មិនចាំបាច់​ព្រួយបារម្ភ​អំពី​ខែល​ការពារ​មី​ស៊ី​ល​នេះឡើយ ដ្បិត​ខែល​នោះ បំពាក់​ឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​សកម្មភាព​កូរ៉េខាងជើង​ប៉ុណ្ណោះ​។​

​មិន​ខុសពី​ពេលមុន​ឡើយ ក្រុង​ប៉េកាំង បាន​ប្រតិកម្ម​ខ្លាំង​ពី​ការ​ផែនការ​ដំឡើង​នេះ​។ ក្រុង​ប៉េកាំង តាមរយៈ​អ្នកនាំពាក្យ​ក្រសួង​បរទេស​ចិន នៅ​ថ្ងៃទី ០៣ កុម្ភៈ បាន​ហៅ​ផែនការ​នោះ ថា «​ជាការ​បំផ្លាញ​ផលប្រយោជន៍​យុទ្ធសាស្ត្រ​សន្តិសុខ​នៃ​ប្រទេស​ក្នុង​តំបន់ ដែល​រាប់បញ្ចូល​ទាំង​ចិន និង​មិនមាន​ច​រិ​ក​លក្ខណៈ​ណាមួយ​ជួយ​ដល់​សន្តិភាព និង​ស្ថិរភាព​នៅ​ឧបទ្វីប​កូរ៉េ​ឡើយ​»​។

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Lu Kang ក៏បាន​សង្កត់ធ្ងន់​ទៀតថា​៖«​យើង​ទទូច​ឲ្យ​ភាគី​ពាក់ព័ន្ធ​បញ្ចប់​ផែនការ​ដំឡើង​ប្រព័ន្ធ​ការពារ និង​បញ្ឈប់​ធ្វើ​ឲ្យ​ស្ថានភាព​កាន់តែ​អាក្រក់​ទៅ​»៕

ថ្មី​ៗ
អត្ថបទ : ទេព អ៊ីវិសាល

លោក សម រង្ស៊ី ​ថា លោក ហ៊ុន សែន ព្យាយាម​រំលាយ​បក្ស​​ប្រឆាំង​ព្រោះ​ដឹង​ថា​ចាញ់



មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​លើក​ឡើង​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្យាយាម​រំលាយ​គណបក្ស​ប្រឆាំង​របស់​លោក ដោយសារ​តែ​បក្ស​កាន់​អំណាច​មិន​អាច​ឈ្នះ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ។

នៅ​ក្នុង​កិច្ច​ប្រជុំ​សម័យ​ដែល​មាន​តែ​តំណាង​រាស្ត្រ​បក្ស​កាន់​អំណាច​ចូល​រួម​កាល​ពី​ថ្ងៃទី​៣១ ខែ​មករា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ព្រមាន​រឹប​អូស​ទ្រព្យ​សម្បត្តិ​លោក សម រង្ស៊ី និង​ជំរុញ​ទៅ​រដ្ឋ​សភា ឲ្យ​កែ​ប្រែ​ច្បាប់​គណបក្ស​នយោបាយ ដើម្បី​រាំង​ខ្ទប់​ជីវិត​នយោបាយ​របស់​លោក សម រង្ស៊ី។

ជា​ការ​ឆ្លើយ​តប​នឹង​ការ​ព្រមាន​នេះ លោក សម រង្ស៊ី ដែល​កំពុង​រស់នៅ​ឯ​ក្រៅ​ប្រទេស​នោះ បាន​រៀបរាប់​​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង បន្ទាប់​ពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៣។

លោក​បន្ត​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ព្យាយាម​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារ​តែ​ដឹង​ថា មិន​អាច​ឈ្នះ​បក្ស​នេះ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ។

គណបក្ស​ប្រជាជន​កម្ពុជា ដែល​គ្រប់​គ្រង​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​ជាង ៣០​ឆ្នាំ​មក​ហើយ​នោះ បាន​បាត់​បង់​អាសន្ន​ចំនួន ២២ ទៅ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ការបោះ​ឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ​២០១៣​កន្លង​មក៕

VOD
ដោយ លោក សូរ្យ ជ័យឧត្ដម

គង់ ច័ន្ទ​ស្រីមុំ ព្រលះ​មួយ​ទំហឹង​លើ​បុគ្គល​ម្នាក់​ ដែល​តែង​ព្យាយាម​និយាយ​អាក្រក់​ពី​ខ្លួន



ភ្នំពេញ​ ៖ រៀន​មើលឃើញ​ភាព​ល្អ​របស់គេ​ខ្លះទៅ ហើយក៏​កុំ​ភ្លេច​ត្រឡប់​ទៅ​មើល​ទង្វើ​ និង​ភាព​ខ្វះខាត​របស់​ខ្លួន​ឯង​ផង​កុំ​សម្លឹង​មើល​អ្នកដទៃ​ តែ​ក្នុង​ផ្លូវ​អាក្រក់​រហូត​ពេក។ ​ខ្ញុំ​មិនមែនជា​ទេវតា ឬ​គ្រូ​ចិត្តសាស្ត្រ​ ដែល​អាច​មើលឃើញ​ចិត្ត​មនុស្ស​គ្រប់គ្នា​ទេ ​ត្រូវ​ចាំ​ថា​ខ្ញុំ​ក៏​ជា​មនុស្ស​ធម្មតា​ដូច​គេ​គ្រប់គ្នា​ដែរ មិនមែន​កើតមក​នៅលើ​មេឃ​នោះទេ​។​ នេះ​ជា​ស​ម្តី​លើកឡើង​របស់​តារា​សម្តែង​អ្នកនាង គង់ ច័ន្ទ​ស្រីមុំ ដែល​បាន​បញ្ចេញ​ប្រតិកម្ម​លើ​បុគ្គល​ដែល​ព្យាយាម​និយាយ​អាក្រក់​ពី​ខ្លួន​។​

តារា​សម្តែង​ និង​​ជា​ថៅកែ​ស្រី​វ័យក្មេង​អ្នកនាង គង់ ច័ន្ទ​ស្រីមុំ បាន​និយាយទៀតថា ​ខ្ញុំ​ពីមុន​យ៉ាងម៉េច​ពេលនេះ​ក៏​នៅតែ​ចឹ​ង​កុំ​ប្រាប់​អ្នកដទៃ​ថា​ ខ្ញុំ​មិន​ដូច​ពីមុន​ ឬក៏​ខ្ញុំ​ប្លែក​អ្នក​គួរតែ​ស្គាល់​ខ្ញុំ​ច្បាស់​ហើយ​។​ធ្វើជា​មនុស្ស​ត្រូវ​រៀន​បើក​ចិត្ត​ឲ្យ​ទូលាយ​ ហ៊ាន​ទទួលយក​នូវ​ការរិះគន់​ដើម្បី​ស្ថាបនា និង​កែប្រែ​វា​មិនមែន​អង្គុយ​គិត​ថា​ខ្លួនឯង​ជា​លេខ​មួយ​ ហើយ​បិទ​ចិត្ត​មិន​ទទួលយក​អ្វី​គ្រប់យ៉ាង​ពី​អ្នក​ជុំវិញ​ខ្លួន​នោះ​ទេ​ ប៉ះ​មិនបាន​បើ​ហ៊ាន​តែ​និយាយ​គឺ​ខឹង​ និង​អន់ចិត្ត​។​

ជាមួយគ្នានេះ​អ្នកនាង គង់ ច័ន្ទ​ស្រីមុំ បានបញ្ជាក់​បន្ថែមថា ការ​ទ្រាំ​របស់​មនុស្ស​គឺ​មាន​ព្រំដែន ខ្ញុំ​តែងតែ​ផ្តល់​ឱកាស​ឲ្យ​អ្នក​គ្រប់ពេល​លួង​អ្នក​គ្រប់​ពេល​ តែ​អ្នក​មិន​ចេះ​ថែរក្សា​វា​ ហើយ​បែរជា​មើលទៅ​គេ​ក្នុង​ផ្លូវ​មិនល្អ​ទៅវិញ​។​ខ្ ញុំ​និយាយ​អ្វី​អ្នក​លែង​បាន​ហើយ​មានតែ​ទុក​ឲ្យ​ពេលវេលា​ជា​អ្នក​ចាត់ចែងទេ​​ ​(​ដល់ពេល​ហើយ​មើល​ទៅ​)😔​ ដល់ពេល​វេលា​ដែល​ខ្ញុំ​ត្រូវ​ស្រឡាញ់​គ្រួសារ និង​ប្តី​ឲ្យបាន​ច្រើន​វិញ​ម្តង។​

សូមបញ្ជាក់ថា ​នេះ​ជា​លើក​ទី​២​ហើយ​សម្រាប់​តារា​ស្រី​អ្នកនាង គង់ ច័ន្ទ​ស្រីមុំ ដែល​បង្ហាញ​ពី​អារម្មណ៍​ខឹង​ខ្លាំងៗ​លើ​មនុស្ស​ដែល​រមិល​គុណ​នាង​។ ប៉ុន្តែ​យ៉ាងណាមិញ​មិនត្រូវ​បាន​តារា​ស្រី​រូបនេះ​បញ្ជាក់ប្រាប់​ពី​ឈ្មោះ​បុគ្គល​នោះ​ជាន​រណា​ម្នាក់​ឡើយ​ តែបើ​តាមរយៈ​ការ​ស្តាប់​ពាក្យសម្តី​លើកឡើង​ពី​សំណាក់​តារា​ស្រី​អ្នកនាង គង់ ច័ន្ទ​ស្រីមុំ ខាងលើនេះ​ មាន​មជ្ឈដ្ឋាន​មហាជន​ជាច្រើន​សន្និដ្ឋាន​ថា​មនុស្ស​ដែល​កំពុង​ធ្វើ​ឲ្យ ស្រីមុំ ខឹង​នោះ​ អាច​ជា​មនុស្ស​ស្និទ្ធស្នាល​ និង​ធ្លាប់​រស់នៅ​មាន​ទំនាក់ទំនង​ក្នុង​រង្វង់​ការងារ​រកស៊ី​របស់​នាង​ ឬ​អាចជា​មនុស្ស​ធ្លាប់​ធ្វើ​ការងារ​ឲ្យ​នាង​ទៀត​ផង៕

កម្ពុជា​ថ្មី
ចាន់ ដា​រ៉ា​

តូ​តា ទម្លាយ​រូបថត​សិច​ស៊ី​របៀប​នាង​មច្ឆា​ បង្ក​ការ​ចាប់អារម្មណ៍​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក



ភ្នំពេញ ​៖ ​បន្ទាប់ពី​បាត់​ខ្លួន​អស់​រយៈពេល​មួយសន្ទុះ​ពី​ពិភព​សិល្បៈ​ និង​ក្រោយពេល​បរាជ័យ​ស្នេហា​ជាច្រើនលើក​ច្រើនសា​នោះ ​ស្រាប់តែ​ថ្មីៗ​នេះ​ តារា​សម្តែង​នាង ម៉ាក់ សែន​សូ​នី​តា ហៅ តូ​តា បាន​លេចមុខ​ជាថ្មី​ជាមួយនឹង​ភាព​សិច​ស៊ី​កាន់តែខ្លាំង​ឡើងៗ ​ធ្វើ​ឲ្យ​ទស្សនិកជន​ម្នាក់ៗ​ស្ទើរ​ឈាម​ច្រមុះ​នឹង​សម្រស់​ដើមទ្រូង​មូល​ក្បំ​របស់​នាង។

ដោយ​សារ​រូប​សម្រស់​ស្រស់​ក្មេង​សាច់​ឡើង​សខ្ចី​នេះ ​បានធ្វើ​ឲ្យ​តារា​សម្ដែង​នាង តូ​តា ហាក់​មាន​មន្ត​ស្នេហ៍​ខ្ពស់​ តែ​គេ​បាន​ដឹងថា​ ស្រី​ស្អាត​រូបនេះ​ក៏​អភ័ព្វ​ស្នេហ៍​មិនធម្មតា​ដែរ​។​ ខណៈពេល​កន្លងមកនេះ​នាង​តែង​បរាជ័យ​បែកបាក់​ស្នេហា​ជា​បន្តបន្ទាប់​​រហូតដល់​ថ្នាក់​ធ្វើ​ឲ្យ​នាង​ឆ្អែត​ចិត្ត និង ឈឺចាប់​ស្ទើរ​ធ្លុះធ្លាយ​បេះដូង​ផ្ទុះ​ចេញមក​ខាងក្រៅ​ព្រោះតែ​រឿង​មួយ​នេះ​។​

ប៉ុន្តែ​បើ​ទោះបីជា​កញ្ញា តូ​តា ធ្លាប់បាន​ឆ្លងកាត់​ភាព​ជូរចត់​នឹង​ស្នេហា​ជាច្រើន​អន្លើ​ៗ​ក្តី​ ក៏​ស្រី​ស្រស់​រូប​នេះ​មិន​រាថយ​នឹង​ការ​ប្រឡូក​រឿង​សាង​សម្ព័ន្ធភាព​ស្នេហា​នេះដែរ​ ហើយ​អ្វីដែល​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​គឺ​ក្រោយពេល​នាង​បាត់​មុខ​ពី​ការសម្តែង​មួយសន្ទុះ​មក​នោះ ​គឺ​ស្រាប់តែ​ឥឡូវនេះ​លេចមុខ តូ​តា ជាថ្មី​ ហើយក៏​កាន់តែ​សិច​ស៊ី​ជាង​មុន​ខ្លាំង​ទៅទៀត​។​

ទន្ទឹមគ្នា​នេះដែរ​បើ​ក្រឡេក​ទៅ​មើល​នៅក្នុង​បណ្តាញ​សង្គម​ទំនាក់ទំនង​ហ្វេ​ស​ប៊ុ​ក​របស់​កញ្ញា ម៉ាក់ សែន​សូ​នី​តា ហៅ តូ​តា ត្រូវបាន​គេ​សង្កេតឃើញថា ​មួយរយៈ​ពេល​ចុងក្រោយ​នេះ​នាង​ហាក់​ថត​បញ្ចេញ​រូប​ជា​ហូរហែ​ដោយ​ក្នុងនោះ​ភាគច្រើន​គឺ​សុទ្ធសឹង​ជា​រូប​មាន​លក្ខណៈ​សិច​ស៊ី​បញ្ចេញ​គល់ភ្លៅ រន្ធ​ផ្ចិត និង រង្វះ​ចង្អូរ​ដើមទ្រូង​ជាដើម​។ ​មិនតែប៉ុណ្ណោះ​នាង​ក៏​ធ្លា​ប់​រង​នូវ​ការរិះគន់​ខ្លះៗ​ដែរ​ពី​សំណាក់​មជ្ឈដ្ឋាន​អ្នកគាំទ្រ​ខាងក្រៅ​សិល្បៈ​ជុំវិញ​ការ​ស្លៀកពាក់​សិច​ស៊ី​នេះ។

យ៉ាងណាមិញ​ថ្មីៗ​នេះ​គេ​ទើបបាន​ប្រទះឃើញ​តា​រាច​សម្តែង​នាង តូ​តា ផ្គើន​មិន​ខ្លាច​ការ​រិះគន់​ ដោយ​បាន​បញ្ចេញ​រូបថត​​ស៊ិចស៊ី​ជាច្រើន​សន្លឹក​ ​ ​តាមរយៈ​រូបថត​របៀប​នាង​​មច្ឆា​ បញ្ចេញ​ដើមទ្រូង​សខ្ចី។ ជុំវិញ​រូបថត​ស៊ិចស៊ី​ជាច្រើន​សន្លឹក​របស់​កញ្ញា តូ​តា នា​ពេលនេះ ​ក៏​មានការ​លើកឡើងថា តារា​រូបនេះ​កំពុងតែ​បង្ហាញ​ពី​មហិច្ឆតា​យក​សម្រស់​ដើមទ្រូង​ទាក់ទាញ​ប្រជាប្រិយភាព​និង​ការ​ចាប់អារម្មណ៍​ពី​សំណាក់​បុរស​អ្នក​សម្បូរ​ទ្រព្យ​ស្តុក​ផងដែ។

ចំពោះ​ការបញ្ចេញ​ដើមទ្រូង​បង្ហាញ​ភាព​សិច​ស៊ី​ដើម្បី​ស្វែងរក​ភាព​ទាក់ទាញ​ដោយ​មិន​ខ្លាច ការរិះគន់​ពី​សំណាក់​កញ្ញា តូ​តា ពេលនេះ​បានធ្វើ​ឲ្យ​មជ្ឈដ្ឋាន​អ្នកគាំទ្រ​ចោទ​ជា​សំណួរ​ថា​តើ​នេះ​អាចជា​ចេតនា​របស់​តារា​ស្រី​វ័យក្មេង តូ​តា ក្នុង​គោលបំណង​ទាញ​ការចាប់អារម្មណ៍​ពី​មហាជន ឬមួយ​ដើម្បី​ទាក់ទាញ​ចិត្ត​កន្លង់ អ្នកមាន​ទ្រព្យ​ឲ្យ​លង់​ស្នេហ៍​លើ​រូបនាង​?​ ដោយឡែក​ការ​លេចមុខ​សម្ញែង​ភាព​សិច​ស៊ី​លើស​ដើម​នេះ​នាំ​ឲ្យ​មានមតិ​ខ្លះទៀត​លើកឡើងថា បណ្តាលមកពី​តារា​រូបនេះ​មាន​ចេតនា​ចង់​បង្អួត​បុរស​ដែល​នាង​ធ្លាប់​ខក​ស្នេហ៍​ជាមួយ៕



កម្ពុជា​ថ្មី
ចាន់ ដា​រ៉ា​

មហិទ្ធិរឹទ្ធដាវ​ទិព្វឈូសេន​ ០៨

facebookvid{989224297912766}
pl[មហិទ្ធិរឹទ្ធដាវ​ទិព្វឈូសេន]
ចាស់ជាង ទំព័រដើម