
ភ្នំពេញ ៖ អតីតតារាចម្រៀងស្រីធ្លាប់ល្បីឈ្មោះនៅស្រុកខ្មែរ អ្នកនាងអ៊ិត ស្រីពីន ថ្មីៗនេះបានបញ្ចេញប្រតិកម្មខឹងសម្បាយ៉ាងខ្លាំងៗ ក្រោយពីប៉ុន្មានថ្ងៃនេះមានតែព័ត៌មានដណ្ដើមយកប្តីគេហើយមិនត្រឹមតែប៉ុណ្ណោះថែមទាំងថតវីដេអូឌឺដងថ្លែផ្កាប្រពន្ធដើមរបស់គេទៀត។
អ្នកនាង អ៊ិត ស្រីពីន បាននិយាយទាំងកំហឹងថា ចង់ជេរពួកមីយកប្តីគេម្តង។ ប៉ុន្មានថ្ងៃនេះឲ្យបើកហ្វេសប៊ុកពេលណា ឃើញតែរឿងយកប្តីគេ ហើយមីម្នាក់ទៀតនោះមានប្តីហើយ ឆ្លៀតមានសាហាយដល់ទៅ២នាក់ទៀត អីសម្បូរម្ល៉េះឥឡូវនេះ។ ទ្រាំមិនបានទេថ្ងៃនេះចេញវីដេអូជេរម្តងមើលដើម្បីពួកមីស្រីយកប្តីគេបានឃើញ។
អ្នកនាង អ៊ិត ស្រីពីន បាននិយាយទៀតថា សម្បើមដៃខ្លាំង ដែលនាងមិនត្រឹមតែយកប្តីគេទេ ថែមទាំងថតវីដេអូបង្ហោះឌឺដឹងគេទៀត អីក៏ខ្លាំងដៃម៉្លេះ។ ស្រឡាញ់ណាស់ពួកមីយកប្តីគេតើវាឆ្ងាញ់ត្រង់ណា បានជាចូលចិត្តរបស់គេម៉្លេះ?ឬមួយក៏ទឹកលុយដល់ ទើបបានជាសុខចិត្តយកប្តីគេអញ្ចឹង?យីពួកមីប្រេតនរកអស់នេះ។
អតីតតារាច្រៀងដែលបច្ចុប្បន្នកំពុងរួមរស់សាងសុភមង្គលជាមួយស្វាមីនៅសហរដ្ឋអាមេរិកអ្នកនាង អ៊ិត ស្រីពីន បានលើកឡើងទៀតថា នេះមកពីខ្ញុំទ្រាំមិនបាន ទើបចេញវីដេអូជេរយ៉ាងដូច្នេះព្រោះប៉ុន្មានថ្ងៃនេះ ឲ្យបើហ្វេសប៊ុក ពេលណា ឃើញរឿងដូច្នេះ ហើយខ្ញុំក៏មិនដែលដើរជេរនរណាគ្មានហេតុផលនោះដែរ តែនេះទ្រាំមិនបានទើបចឹង។ ថាបើស៊ីរបស់គេក៏ស៊ីទៅ តែឲ្យវាស្ងាត់ តែនេះអត់ផងពួកមីប្រាស់ស្រុកអស់នេះ ត្រូវថាឈ្មោះឲ្យវាមីច្រវាក់ផែ។
សូមបញ្ជាក់ថា នេះមិនមែនតែអតីតតារាចម្រៀងអ្នកនាង អ៊ិត ស្រីពីន ម្នាក់នោះទេ ដែលបានចេញមុខប្រតិកម្មជេរលើករណីខាងលើនេះ ពោលសូម្បីតែតារាសម្តែង និងហ្វេសប៊ុកល្បីឈ្មោះ Pey Pey Dy មុននេះ ក៏បានចេញឃ្លីបវីដេអូប្រតិកម្មជេរយ៉ាងចាស់ដៃលើមនុស្សស្រីដែលដណ្តើមប្តីរបស់អ្នកដទៃផងដែរ៕
កម្ពុជាថ្មី
ចាន់ ដារ៉ា
No comments:
Post a Comment